គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥

បន្ទាយមានជ័យ)៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡា កងយោធពលខមរភូមិន្ទ នៅទីលានកីឡាអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ បានលើកឡើងក្នុងពិធីនោះថា ការរៀបចំព្រឹត្តការណ៍​ប្រកួតកីឡា កងយោធពលខេមរភូមិន្ទទូទាំងយោធភូមិភាគទី៥ ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍លើក​ទី១ របស់​យោធ​ភូមិ​ភាគទី៥។

កន្លងមកមានក្រុមកីឡាកងទ័ព នៅតាមបណ្តាអង្គភាពចំណុះ និងបាន​ចាត់​តាំងជ្រើសរើសទៅចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម ជារៀងរល់ឆ្នាំផងដែរ។ ដោយឡែកឆ្នាំនេះ យោធភូមិភាគទី៥ បានរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីជ្រើស​រើសយោធិន ក្រុម និងអង្គភាពឆ្នើម ដើម្បីបន្តទៅចូលរួមការប្រកួតកីឡាយោធា នៅសាលានាយទាហាន​សកម្មឆ្នាំ២០២៤ អបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំង​រួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នង នៅក្នុងរបបវាលពិឃាតប៉ុលពត។


សូមបញ្ជាក់ផងដែរ ការប្រកួតនេះធ្វើឡើងដោយមានអង្គភាពចូលរួមសរុបចំនួន ១៥អង្គភាពចំណុះយោធ​ភូមិ​ភាគទី៥ រួមមាន៖ កងពលតូចថ្មើរជើងលេខ៥១, ៥២, ៥៣, តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, កងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣, ៥០៤ កងអន្តរា​គមន៍ និងសង្គ្រោះ៧០៥ វរសេនាតូចស៊ើបការណ៍, វរសេនាតូចការពារអាកាស និងតំបន់អភិវឌ្ឍន៍ មាន​កីឡាករសរុបចំនួន៤១៦រូប លើវិញ្ញាសាចំនួន៥ រួមមាន៖


– វិញ្ញាសារទី១ បាញ់អាវុធ AK47 ស៊ីបលេខ៨ ចំនួន ៣កាយវិកា ក្រាបបាញ់ចំងាយ២០០ម៉ែត្រ លុត​ជង្គង់ បាញ់ចម្ងាយ១៥០ម៉ែត្រ និងឈរបាញ់ចម្ងាយ១០០ម៉ែត្រ ដោយបាញ់មួយកាយវិកាចំនួន៥គ្រាប់ រយះពេល១នាទី ក្នុងម្នាក់ និងចោលគ្រាប់បែកដៃចម្ងាយ២៥ម៉ែត្រចំនួន ៥គ្រាប់ក្នុងម្នាក់។
– វិញ្ញាសារទី២ រត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់​៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
– វិញ្ញាសារទី៣ រត់យួរទម្ងន់៥គីឡូក្រាម ចម្ងាយ៨គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូ​ទម្ងន់​ ៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
– វិញ្ញាសារទី៤ រត់ឆ្លងឧបស័ក្គវង់ធំ ជាក្រុមចំនួន ១៩ឧបសគ្គ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូ ទម្ងន់ ​៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។


– វិញ្ញាសារទី៥ ប្រកួតកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ មានជំហរទាំង១២ ស្នៀតប្រយុទ្ធឥតអា វុធទាំង១០កាយវិកា។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងការកោតសរសើរចំពោះគណៈកម្មការ និងក្រុមការងារ កីឡាយោធ​ភូមិ​ភាគទី៥ សហការជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដំណើររៀបចំការប្រកួតទាំង​មូល​ទាំង​លើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដែលបានខិតខំ រៀបចំការប្រកួតកីឡាក​ង​យោធ​ពលខេមរភូមិន្ទ នេះឡើងទោះបីជាមិនទាន់ល្អគ្រប់គ្រាន់ លទ្ធផលនៅថ្ងៃនេះ គឺជាការចូល​រួម​ចំណែក​មួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡា ក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយ​ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជា នាពេល​បច្ចុ​ប្បន្ន ក្នុងម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានេះការប្រកួតនៅថ្ងៃនេះ ដើម្បីឱ្យកងឯកភាពផ្សេងៗគ្នា បានមកជួបជុំគ្នា ស្គាល់គ្នា និងស្វែង​យល់​ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព តាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយ​ទៅ​ជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរព​គ្នាទៅវិញទៅមក ទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី ព្រមជាមួយគ្នានេះ សូមយោធិន​ទាំង​អស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗ​ឱ្យបានជាប់​ជា​ប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញ ក្នុងការ​បំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យទទួលបានជោគជ័យ៕

Previous Post Next Post