គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ព្រះករុណា ព្រះមហាក្សត្រ ៖ «ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូល នៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២»

សៀមរាបថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលដូច្នេះនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរ នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

Previous Post Next Post