សមត្ថកិច្ចចាប់ខ្លួនផ្កាយ២ឈ្មោះ វ៉ាន់ កុសល មានតួរនាទីជាអនុប្រធានមន្ទីរគ្រឿងញៀន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនបញ្ជូនទៅតុលាការ.!
បើតាមព័ត៌មានលេចឮមិនទាន់ផ្លូវការបានបង្ហើបថា កាលពី២-៣ថ្ងៃមុននេះ នាយកដ្ឋានប្រឆាំងចារកម្មបានឃាត់ខ្លួនជាបន្តបន្ទាប់ មាននាយរងការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ ពាក់ព័ន្ធនឹងការទទួលសំណូកពីជនជាតិចិន ក្នុងករណីជួញដូគ្រឿងញៀន ដោយដោះលែងឲ្យមានសេរីភាពវិញ ។
បន្ទាប់ពីឃាត់ខ្លួន មន្ត្រីនគរបាល និងនាយរងការិយាល័យមកនគរបាលនាយកដ្ឋានប្រឆាំងចារកម្ម បានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទទួលផែនការិយាល័យទី៨(ក៨)ទៀត ។
ក្រោយពីឃាត់ខ្លួន មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនទាំង៥នាក់ ក៏បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១០ខែវិច្ឆិកាឆ្នាំ២០២៣ តែនៅមិនទាន់ដឹងថា តុលាការនឹងចាត់ការយ៉ាងណានៅឡើយទេ ៕