បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ដែលជាអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់ រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំ ដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។
ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់មានឈ្មោះថា” បង នាគ ”ដោយដឹក
ពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវ ដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯង ទៅដាក់បញ្ចាំនៅធនាគារ ដើម្បីយកប្រាក់មកទិញរថយន្តស៊ីឈ្នួលដឹកទំនិញ អស់រយៈពេលបីខែមកហើយ ដោយបានបង់ លុយ ជូន គយចល័យតំបន់៥ ក្នុងមួយខែ (១០លានរៀល)ដប់លានរៀល ឬជាងដប់លានរៀល ជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វី បបានជានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោង ១រសៀល ស្រាប់តែក្រុមគយចល័តតំបន់៥ ដែលមានស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះ មកចាប់រថយន្តដឹកទំនិញរបស់គាត់ យកទៅគៀបចម្រិតទាលុយ ពីរម៉ឺនដុល្លារអាមេរិកទៅវិញ។
ដូច្នេះហើយរូបគាត់ដែលជានាក់រងការឈឺចាប់ និងចង់ចងកសម្រាប់ខ្លួនថែមទៀតផងនោះ បានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខាននោះទេ បន្ទាប់មកខាងគយបានចុះតម្លៃ សល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោកបានសុំអង្វឱ្យចុះ នៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ តែការចចារគ្នាមិនទាន់បានលទ្ធផលផង ខាងគយ ក៏បញ្ជូនរថយន្តរបស់លោកទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។
ពលរដ្ឋរងគ្រោះ ឈ្មោះ បង នាគ ដដែល បានបន្តទៀតថា តើឱ្យលោកទៅដោះស្រាយនៅអគ្គនាយកដ្ឋានឯណា? ទី១-លោកជាពលរដ្ឋ មិនយល់ដឹងអំពីច្បាប់ ទី២-លោកជាពលរដ្ឋទន់ខ្សោយដោយ គយគម្រាមកំហែងស្ទើររាល់ថ្ងៃ ម្យ៉ាងទៀតលោកមិនអស់ចិត្ត ដោយរូបគេបានបង់ពន្ធឱ្យ ជារៀងរាល់ខែហើយ? ហេតុអ្វីបានចាប់រថយន្តលោកទៀត?”
លោកបានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខទូរស័ព្ទពេលទំនាក់ទំនងគ្នា តាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័ត តំបន់៥ ខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិន មិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។
ជាចុងក្រោយ លោក ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាប អំពើរត់ពន្ធតំបន់៥ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ ដើមខែរយៈពេលបីខែមកហើយ។
អង្គភាពសារព័ត៌មានគេហទំព័រ និង កាសែត សន្តិភាពពិត យើង ពុំទាន់អាចសុំការបកស្រាយពីគយតំបន់៥កូនចៅលោក ឈួនសោភា និងលោក ឈួន សោភា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង ។
អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម រាយការណ៍ជូនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕