គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

តាចាស់ម្នាក់អង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់បាញ់ទៅលើក្មួយស្រីម្នាក់បណ្តាលឱ្យរងរបួសក្រោមភ្នែកខាងឆ្វេង"

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់យកចម្ពាមកៅស៊ូប្រើគ្រាប់កង់បាញ់ទៅលើកុមារីម្នាក់ចំផ្ទៃមុខ ខណៈដែលរូបនាងកំពុងលេងជាមួយក្មេងៗដទៃទៀត ហេតុការណ៍បង្កអោយការភ្ញាក់ផ្អើលនាវេលាម៉ោង០៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនបង្កមានឈ្មោះ ង្វៀង ចាំងងី មានអាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ជាជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ។

ចំណែកកុមារីរងគ្រោះមានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិរបស់កុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា នាពេលកន្លងទៅប្រមាណ៥-៦ខែមុន កូនស្រីរបស់គាត់បានធ្លាប់លេងជាមួយចៅរបស់លោកតាខាងលើ ហើយក៏មានការឈ្លោះគ្នាតែមិនមានបង្កអោយរបួសស្នាមអ្វីឡើយ ។ គាត់បានបន្ថែមទៀតថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានជិះកង់ស្គីជាមួយក្មេងៗជាធម្មតា និងបានជិះកាត់ខាងមុខផ្ទះរបស់ ជនបង្កទើបធ្វើអោយជនបង្កមានការគុំកួននឹងរឿងពេលកន្លងទៅផង ទើបយកចម្ពាមកៅស៊ូ នឹងដាក់គ្រាប់ដែក ធ្វើសកម្មភាពបាញ់ទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើកទើបបាញ់ចំផ្ទៃមុខក្មេងស្រី តែសំណាងល្អត្រូវខាងក្រោមភ្នែក ។ នេះចេះត្រូវខាងក្រោមភ្នែកប្រសិនបើត្រូវភ្នែកតើក្មេងស្រីម្នាក់នេះនឹងទៅជាយ៉ាងណា ? 

ក្រោយកើតហេតុ អាណាព្យាបាលរបស់កុមារីខាងលើបានរាយការណ៍និងដាក់ពាក្យបណ្តឹងទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

បច្ចុប្បន្ន បុរសចំណាស់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
Previous Post Next Post