គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារនៅស្រុកលំផាត់.!

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ស្មើ២ភូមិ គឺភូមិលំផាត់ និងភូមិដីឡូស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងក៏មានការអញ្ជើញចូលរួមពី លោក នូ ថេរ អភិបាលស្រុកលំផាត់និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំ មេភូមិផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តមបានមានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមថែរក្សាសុខភាពអោយបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ឯកឧត្តម បន្ថែមថា បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះប្រកបដោយស្មារតីគាំទ្រជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំនាំឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថាអំណោយចែកជូនប្រជាពលរដ្ឋ រួមមានអង្ករ ២៥ គីឡូ,មីមួយកេះ,ត្រីខមួយយួរ,មុង១,ភួយ១ផងដែរ៕

Previous Post Next Post