គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តដឹកកម្មករ កម្មការិនីរោងចក្រប្រមាណជា៧០នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនីរោងចក្រប្រមាណជា៧០នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ បន្ទាប់ពីរថយន្តបើកបរក្នុងល្បឿងលឿនដល់ចំណុចផ្លូវកោងរេចង្កូតធ្លាក់ពីផ្លូវបណ្តាលឲ្យក្រឡាប់ ចូលស្រែរបស់ប្រជាពលរដ្ឋ។


ហេតុការណ៍គ្រោះថ្នាក់រថយន្តដឹកកម្មករក្រឡាប់ នេះកើតឡើងកាលពីវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។


នគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយ ឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរតៃកុងរថយន្ត


រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករកម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រែ រងរបួសអ្នកជិះលើរថយន្ដ។


នគរបាលចរាចរណ៍ស្រុកបានបន្តទៀតក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។


ចំពោះវត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្នាយរង់ចាំដោះនៅពេលក្រោយ៕

Previous Post Next Post