គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិតជាសាហាវខ្លាំងណាស់ ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់.!

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីកើតជម្លោះឈានដល់ផ្ទុះអាវុធ ហើយជនសង្ស័យគេចខ្លួនទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជាជនជាតិវៀតណាម មានជម្លោះគ្នា ហើយជនរងគ្រោះបានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយ រួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង

ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅ ពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុ។
ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5222 រត់គេចខ្លួន ត្រូវបានសមត្ថកិច្ច ប្រកាសទូទាំងរាជធានី ខេត្ត ឲ្យតាមឃ្លាំមើល និងឃាត់ចាប់៕

Previous Post Next Post