គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះវិញក៍ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូង បែកក្បាលហូរឈាមស្លាប់

ភ្នំពេញៈបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿន នៅចំណុចផ្លូវកោងក៍ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យជនរងគ្រោះហោះផ្លោងទៅផ្ទុបនិងបង្គោលភ្លើងបំភ្លឺផ្លូវបែកក្បាលហូរឈាមស្លាប់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១
ខែកក្កដា ឆ្នាំ២០២៣ជិតគល់ស្ពានអាកាសស្ទឹងមានជ័យត្រើយខាងជើងផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។សពជនរងគ្រោះមានឈ្មោះម៉ាសារឿនភេទប្រុសអាយុ៣៨ឆ្នាំមុខរបរចុងភៅហាងចិន។

បុរសជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AX5235 ធ្វើដំណើរ ទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុ ជនរងគ្រោះបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេចផែ្នកខាងមុខអូសទៅមុខប្រហែល៥០ម៉ែត្រ។ចំណែកសពប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post