ខេត្តស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុះ បានបញ្ជាក់ឲ្យដឹងថា ម្ចាស់បនល្បែងលេងបញ្ជាល់មាន់ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបបុគ្គលរូបនោះហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។
![](http://www.santepheappit.com/wp-content/uploads/2023/07/IMG_20230711_170826-1024x646.jpg)
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ច្រកទ្វេភាគីព្រំដែនក្រសាំងជ្រំ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់ កាស៊ីណូ បណ្ដែតបណ្ដោយឲ្យជនអន្តោប្រវេសន៍ រំហូរចូលមកលេងល្បែងបញ្ជាល់មាន់ ដោយសេរី។
![](http://www.santepheappit.com/wp-content/uploads/2023/07/FB_IMG_1688777472148.jpg)
ហេតុនេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគូរមើលរំលង លោក អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំនិងលោក ស៊ិន វិសាល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីក្រសាំងជ្រំុ តទៅទៀតនោះទេបណ្ដោយឲ្យមានល្បែងបព្ជាល់មាន់ក្នុងដែនដីរបស់ខ្លួន។
![](http://www.santepheappit.com/wp-content/uploads/2023/07/FB_IMG_1688777467469.jpg)
ប្រជាពលរដ្ឋ ភូមិក្រសាំងជ្រុំ ឃុំគ្រូស ស្រុកស្វាយជ្រុំ អំពាវនាវទទូចនិងសណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុស អភិបាលនៃគណះអភិបាលខេត្តស្វាយរៀង ព្រមទាំង លោក ជេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះម្ចាស់កាស៊ីណូ ហ៊ានបើកល្បែងបញ្ជាល់មាន់លក្ខណៈទ្រង់ទ្រាយធំ នៅច្រកទ្វេភាគីព្រំដែនក្រសាំងជ្រុំ ដើម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕
![](http://www.santepheappit.com/wp-content/uploads/2023/07/Picsart_23-07-11_16-56-41-006-1024x643.jpg)
![](http://www.santepheappit.com/wp-content/uploads/2023/07/FB_IMG_1688777470201.jpg)