គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អ្នកដែលចង់យកកូនខូចៗឲ្យសាសនាអប់រំត្រូវធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ១៩នាក់ នៅវត្តជ្រៃឧត្តម ហៅវត្តខ្លាលោត ស្ថិតក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគុណស្រុកបាភ្នំ និងជាព្រះចៅអធិការវត្តជ្រះឧត្ដម ហៅវត្តខ្លាលោត បានស្នើសុំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានគរបាលស្រុកបាភ្នំ ដើម្បីពិនិត្យរកសារធាតុញៀន កុលបុត្រ (នាគ) មុននឹងបំបួសជាព្រះសង្ឃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ ៕

Previous Post Next Post