គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប.!


នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត , លោកជំទាវ ពៅ សាវឿន សមាជិការរដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និង លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង ជាអនុប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានការចូលរួមពីសំណាក់លោកជំទាវ លោកស្រី ជាសមាជិកាកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ថ្នាក់ដឹកនាំអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍មន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងនាយិកា នាយិការង គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើននាក់ផងដែរ ។


មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ថាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ពៅ សាវឿន និង លោកជំទាវ លោកស្រីដែលមានវត្តមានក្នុងពិធីនេះ ជាការសបញ្ជាក់ពីសាមគ្គីភាព ការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារនៅទូទាំងខេត្តសៀមរាប។


លោកជំទាវ បានបន្តថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ការកៀងគរប្រជាពលរដ្ឋមកចូលរួមចាក់វ៉ាក់សាំង និង ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងមកនេះ យើងទទួលបានលទ្ធផលល្អប្រសើរជាទីមោទនៈ ហើយលទ្ធផលទាំងអស់នេះ វាចំណែកមួយកើតចេញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការចូលរួមយ៉ាងសកម្មទាំង កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន សម្ភារៈរបស់ស្ត្រីយើងគ្រប់រូប បានបង្ហាញឱ្យឃើញច្បាស់នូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។


លោកជំទាវបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាព សុខភាពសាធារណៈ និងមានមុខមាត់ប្រជាជាតិលើឆាកអន្តរជាតិ ដូច្នេះដើម្បីចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ សូមលោកស្រីជាសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំ អនុវត្តន៍ផែនការណ៍សម្មភាពប្រចាំឆ្នាំ ពិសេស សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំប្រទេសដែលគិតពីសុខទុក្ខប្រជាជន និងបំរើប្រជាជន និងសូមពុកម៉ែបងប្អូនកុំភ្លេចដល់ថ្ងៃបោះឆ្នោតត្រូវយកទៅជាមួយឯកសារចាំបាច់សម្រាប់បំរើឱ្យការបោះឆ្នោតផង៕

Previous Post Next Post