គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅឃុំទឹកថ្លា

ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី ឯក សៅដា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីជំនាញ នៃស្នងការដ្ឋាន

នគរបាលខេត្តព្រៃវែង ស្របតាមការណែនាំ របស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច បាត់ ឬហួសសុពលភាព សូមអញ្ជើញមកសាលាឃុំទឹកថ្លា  ដើម្បីឱ្យនគរបាលខេត្តព្រៃវែង ពិនិត្យ និងកែសម្រួលជូនភ្លាមៗ ៕

Previous Post Next Post