គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីល្បែងស៊ីសងកន្ទុយលេខឆ្នោតយួន នៅក្នុងសង្កាត់តាខ្មៅ និងសង្កាត់ដើមមាន អភិបាលក្រុងតាខ្មៅ លោក ឃឹម សំភារ បានប្រាប់លោក យី ណ្ណដា ថារួមសហការគ្នាទៅគ្រាន់បានភាគរយចែកគ្នាចាយ????.!

កណ្តាល៖អភិបាលក្រុងតាខ្មៅ លោក ឃឹម សំភារបានប្រាប់(អង្គភាពព័ត៌មានយើង) អោយដឹងតាមទូរស័ព្ទថា?លោកជាប់រវល់ ខណៈពេលល្បែងស៊ីសង ប្រភេទ កន្ទុយលេខឆ្នោតយួន នៅក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងមួយកន្លែងទៀត នៅចំណុចផ្លូវលេខ២០៤ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ហាក់បីដូចជាមិនស៊ូវអើពើ ឬមិនស៊ូវអនុវត្ត តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

សូមជម្រាបថា?ក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ គួរតែនាំគ្នាទប់ស្កាត់ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៌របស់សម្តេចតេជោហ៊ុនសែន អស់លោកមិនត្រូវនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែននោះទេ?ធ្វើអោយថ្នាក់ដឹកនាំលោកឈឺក្បាលវិលមុខ ចំពោះល្បែងស៊ីសងល្បែងកន្ទុយលេខឆ្នោតយួន ចំនួន២ទីតាំងខាងលើនេះ។សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​។សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសង កន្ទុយលេខឆ្នោតយួនខាងលើនេះ ចាំមើលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅលោកមានវិធានការណ៌ទប់ស្កាត់ដែលឬទេ? ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តនូវគោលនយោបាយភូមិ.សង្កាត់មានសុវត្ថភាពទាំង៩ចំនុចរបស់ក្រសួងមហាផ្ទៃ។មហាជនបានលើកឡើងជាសំនួរថា តើទីតាំងល្បែងស៊ីសងកន្ទុយលេខឆ្នោតយួនខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅទទួលបានលាភឬទទួលបានសំណែន ពីមេល្បែងស៊ីសង ខាងលើនេះហើយទេដឹង ទើបអស់លោកមិននាំគ្នាទប់ស្កាត់ឬបង្ក្រាបអោយបានទាន់ពេលវេលា តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

Previous Post Next Post