គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសជនជាតិចិនម្នាក់ស្លាប់និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ដោយសារក្រឡាប់រថយន្ដលើផ្លូវល្បឿនលឿន ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣.

ព្រះសីហនុ: រថយន្តមួយគ្រឿងបើកក្រឡាប់ធ្លាក់ផ្លូវខ្លួនឯង បណ្ដាលអោយបុរសជនជាតិចិនជាអ្នកបើកបររថយន្ដ ស្លាប់និងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ លើផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៤ – ១៣៥ ក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំស្ទឹងឆាយ បានឱ្យដឹងថា រថយន្តឡង់គ្រីសរ័ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX1188 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនលឿន! លុះមកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយ បណ្ដាលឲ្យរថយន្ដក្រឡាប់ធ្លាក់ផ្លូវតែម្តង។
ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់មណ្ឌលសុខាភាព តក្កវិទ ស្រុកកំពង់សិលាបាន ចេញធ្វើសកម្មភាពជួយសង្គ្រោះ ជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានដឹកសាកសព យកទៅរក្សាទុក ដើម្បីប្រគល់ជូនស្ថានទូតចាត់ចែងបន្ត។

ចំពោះអត្តសញ្ញាណជនរងគ្រោះ ឈ្មោះTANG SHUMING ភេទប្រុស អាយុ52ឆ្នាំ ជនជាតិចិន ជាអ្នកបើកបររថយន្ត និងមានអ្នករួមដំណើរក្រៅពីអ្នកបើកបរចំនួន ០៣នាក់ទៀត ស្រី ០១នាក់ ប្រុស0២នាក់ (សរុបទាំងអស់4នាក់ )៕

Previous Post Next Post