ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ford ranger បើហោះរំលងផ្លូវទៅបុកនិងរថយន្ត កូរ៉េដឹកទំនិញបណ្ដាល ឱ្យរងការខូចខាតធ្ងន់ធ្ងរដូចគ្នា
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:០៥នាទីយប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២៣
ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ.។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកអត់រថយន្ត ford ranger ពណ៌សពាក់ស្លាកលេខ កម្ពុជា MC9.9899
ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ពីរក្រសួងដែនដីឆ្ពោះទៅកាន់ផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង ក្នុង
ល្បឿនលឿនដូចហោះ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបួងចង្កូតមិនទាន់ហោះឡើងឃឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលប៉ាណូ ដែរដាំនៅលើសួនច្បារ កណ្តាលទ្រូងផ្លូវ រួចរថយន្តក៏ជ្រុលទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតកំពុងចតចោលបណ្ដាលឱ្យរថយន្ត ford ranger ដាច់កង់ផ្នែកខាងមុខទាំងសង្ខារនិងផ្ទុះពោងសុវត្ថិភាព ភ្លាមនោះគេឃើញបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តនិងនារីម្នាក់ទៀតដើរគិចចេញពីកន្លែងកើតហេតុបាត់តែម្តង.។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យភាគីណាមួយរងបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង។រួចរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ក្រុងដើម្បីមកស្ទូចយករថយន្តទាំងពីរយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕