គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សន្តិសុខ:ស្ត្រីកំណាចរត់ឆ្លងថ្នល់ដេញកាប់មនុស្ស តែត្រូវរថយន្តបុកនិងកិនស្លាប់បាត់បង់ជីវិត…

ថ្ងៃអាទិត្យ ០៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក
ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

(ត្បូងឃ្មុំ)៖ ដោយសារតែភ្លើងប្រច័ណ្ឌបណ្តាលឱ្យស្រ្តីវ័យ ៣០ ឆ្នាំម្នាក់ បានដេញកាប់ស្រ្តីជាម្តាយនិងកូនប្រុសឲ្យរងរបួស រត់ឆ្លងថ្នល់ ប៉ុន្តែចៃដន្យអ្នកដែលដេញតាមកាប់គេពីខាងក្រោយ ត្រូវរថយន្តធុនធំបុកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីម៉ោងប្រមាណជា៧:១៥ ព្រឹក ថ្ងៃទី១៤ មករា។

ហេតុការណ៍ដេញកាប់គ្នាត្រូវរថយន្តបុកស្លាប់នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុក មេមត់។ ប្រភពពីមន្រ្តីនគរបាលស្រុកមេមត់បានឱ្យដឹងថាៈ ស្រ្តីជាអ្នកស្លាប់ឈ្មោះ ប៉ូ សុខគា អាយុ ៣០ ឆ្នាំមានទីលំនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់។ ចំណែកខាងអ្នកបើកបររថយន្ត ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្កង ខេត្តកំពង់ស្ពឺ។
បើករថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3B-0007 សណ្តោងរ៉ឺមកពណ៌ខៀវ លេខកំពង់ចាម4A-1177 ។

ប្រភពដដែលបានបន្តថាៈ នៅមុនកើតហេតុស្រ្តីឈ្មោះ ប៉ូ សុខគា បានធ្វើសកម្មភាពកាប់លើម្តាយនិងកូនប្រុស ឲ្យរងរបួស ។ ចំណែកម្តាយនិងកូន ដោយភ័យខ្លាច បានរត់ឆ្លងថ្នល់ទៅម្ខាង ដើម្បីគេចពីស្ត្រីកំណាចដែលបានកាប់នោះ ហើយស្រ្តីនោះនៅតែតាមដេញកាប់បន្តទៀត ប៉ុន្តែចៃដន្យពេលកំពុងរត់ឆ្លងថ្នល់ដេញកាប់គេ ក៏ត្រូវរថយន្តខាងលើបុក និងកិនពេញទំហឹង បណ្តាលដាច់ដៃម្ខាង ស្លាប់នៅនឹងកន្លែង។

ជុំវិញករណីនេះលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានប្រាប់ថាៈ បញ្ហានេះផ្តើមចេញពីការប្រច័ណ្ឌ តែខាងលោកមិនទាន់ស៊ីជម្រៅលើករណីនេះទេ គឺខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើការស៊ើបអង្កេត លទ្ធផលយ៉ាងណានឹងជម្រាបជូនតាមក្រោយ៕

Previous Post Next Post