គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោក សុខ ចំរើនជាមេឈ្មួញប្រមូលទិញត្រីដុះស្លែដ៏ធំមួយប្រចាំនៅភូមិកំពង់ប្រសាទដាក់របាំងកាត់ព្រែកយ៉ាងរំភើយមិនដែលឃើញជំនាញពាក់ព័ន្ធណាអើពើនោះឡើយ"

កំពង់ឆ្នាំង÷មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាមមុនលើ ឃុំកោះថ្កូវ ស្រុកជល់គីរី បានបង្ហែបឲ្យអ្នកសារព័ត៌មានយើងដឹងថា ឈ្មោះ សុខ ចំរើន ជាឈ្មួញទិញត្រីម្នាក់ ល្បីរន្ទឺប្រចាំភូមិកំពង់ប្រសាទ ហើយពូកែគៀងគកូនចៅប្រព្រឹត្តបទល្មើស ដាក់របាំងកាត់ព្រែក ដែលសហគមន៍លក់ទៅឲ្យឈ្មួញ នៅក្នុងនោះតាមការលើកឡើងរបស់ប្រជាពលរដ្ឋថាមានចំនួន ៦ព្រែក ស្ពានល្វា នៅភូមិតាមុលលើ.ព្រែកថ្លុកអណ្ដែង ស្ថិតនៅភូមិពាមពពិច.ព្រែកកំពុងបាស្រូវ ស្ថិតនៅភូមិកំពុងបាស្រូវ.ព្រែកទ្រព្យ ស្ថិតនៅភូមិព្រែកទ្រព្យ.ព្រែកអន្លង់អក ស្ថិតនៅភូមិឬស្សីតាគួច ព្រែកទាំងអស់នេះមានទីតាំងនៅក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង មិនដែលឃើញជំនាញពាក់ព័ន្ធ ហ៊ានអើពើ ឬយកទៅដុះក្អែល
ម្តងណាសោះឡើយ ឬក៏ ប្រមូលលុយស្ងាត់ៗដាក់ក្នុងហោប៉ៅ ហើយមិនខ្វាយខ្វល់ ពីច្បាប់ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។

យោងតាមប្រភពប្រជាពលរដ្ឋម្នាក់ ដែលបង្ហែបតៗគ្នា ថាបុគ្គល សុខ ចម្រើន ពូកែសម្រស់សម្រួលសហគមន៍នេសាទទាំងអស់ដែលនៅក្នុងស្រុកជល់គីរី និងជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ គឺមិនហ៊ានជាមួយលោក សុខ ចម្រើន នេះដែរព្រោះគាត់មានលុយមានអំណាចមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ។

មាត្រាទី 12 យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ:
លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ :ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។

ករណីនេះអាចធ្វើបានលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ :

បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទសហគមន៍ដើរផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ចុះកិច្ចព្រមព្រៀងផ្សេងៗដែលពាក់ព័ន្ធក្នុងកន្លែងនេសាទសហគមន៍ជាមួយរូវន្តបុគ្គល ឬនីតិបុគ្គលនានា ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។

ប្រជាពលរដ្ឋនិងមហាជនលើកឡើងថា បើឱ្យឈ្មួញនេសាទរបៀបយ៉ាងនេះ តើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារ ទៅនេសាទកន្លែងណាវិញ បើពួកគាត់ដាក់របាំងកាត់ព្រែក មិនឲ្យត្រីធ្លាក់ចេញមកទន្លេផងនោះ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ជាពិសេស លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី ចាត់មន្ត្រីថ្នាក់ក្រោម ជួយទប់ស្កាត់ផង ព្រោះបទល្មើសទាំងអស់សុទ្ធតែខុសច្បាប់ ៕

Previous Post Next Post