គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួរឱ្យអាណិតក្មួយស្រីខ្លាំងណាស់ ចុះពីលើគ្រែ មិនបានមើលជាន់ចំព្រីភ្លើងបណ្ដាលឱ្យឆក់ស្លាប់..!!

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី ០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជុំ ។ ក្មេងស្រីរងគ្រោះមានឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។


មុនកើតហេតុក្មេងស្រីខាងលើបានក្រោកពីដំណេកដូចសព្វដង ដើម្បីជួយលក់បបរបាញ់កាញ់អោយគេ។
ក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលថា ក្មេងស្រីនេះ ឆក់ខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលយឹតពេលទៅហើយ ខណះចុះពីលើគ្រែជាន់លើព្រីភ្លើងបណ្ដាលអោយបែកឆក់ដេកដួលក្បែរគ្រែតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។

ក្រោយពីពិនិត្យសពនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post