គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោក ឈឹមឈឿន ប្រធានសហព័ន្ធគ្រប់គ្រងសហគមន៍នេសាទ បានឃុបឃិតគ្នាជាប្រព័ន្ធលក់ព្រែកចំនួនពីរទៅឱ្យឈ្មួញ ដាក់របាំងកាត់ព្រែក បណ្តាលឲ្យ ស្ទះចរាចរត្រី តើទង្វើទាំងនេះខុសច្បាប់ដែរឬទេ?

កំពង់ឆ្នាំង÷មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ២ ភូមិភេ ឃុំគោកកន្ទាយ ស្រុករលាប្អៀរនិងភូមិកៀនអន្លង់ ឃុំកំពុងអូស ស្រុកជល់គីរីបានបង្ហើប ប្រាប់មកសារព័ត៌មានយើងឲ្យដឹងថា ឈ្មោះ ឈឹមឈឿន ប្រធានសហព័ន្ធនេសាទគ្រប់គ្រងប្រធានសហគមន៍ល្បីរន្ទឺ ពូកែរគៀងគរឲ្យកូនចៅរបស់ខ្លួនប្រព្រឹត្តបទល្មើស យកព្រែកទាំងពីរនេះទៅលក់ឱ្យឈ្មួញដាក់របាំងកាត់ព្រែក ធ្វើឲ្យស្ទះចរាចរណ៍ត្រី នៅក្នុងនោះតាមការលើកឡើងរបស់ប្រជាពលរដ្ឋថាមានចំនួនពីរព្រែក គឺព្រែកយួនស្ថិតនៅភូមិគៀនអន្លង់ ឃុំកំពង់អូស ស្រុកជល់គីរីនិងព្រែករំលិច ស្ថិតនៅភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ព្រែកទាំងពីរនេះមានទីតាំងចំនួនពីរស្រុក គឺស្រុករលាប្អៀរ និងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា មិនដែលឃើញជំនាញពាក់ព័ន្ធ ស្ថាប័នណា ហ៊ានអើពើ និងយកលោកតាស្ដេចក្រាញ់ មានមុខប្រជាប្រិយភាពនេះ ទៅដុះក្អែលម្ដងណាសោះឡើយព្រោះ លោក ឈឹមឈឿន គេដាក់រហ័សនាមថា ស្ដេចក្រាញ់ប្រចាំភូមិភេ ហើយមានមុខមាត់ប្រជាប្រិយភាព ពូកែសម្រប សម្រួល គ្រប់ស្ថាប័នទាំងអស់ ទើបមិនខ្វាយខ្វល់ពីច្បាប់ ព្រមទាំងបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

យោងតាមប្រភពប្រជាពលរដ្ឋម្នាក់ ដែលបង្ហើបប្រាប់ឲ្យដឹងដែរថា បុគ្គលឈ្មោះ ឈឹមឈឿន ពូកែសម្រស់សម្រួលប្រជាពលរដ្ឋឲ្យគាំទ្រ នឹងឲ្យប្រជាពលរដ្ឋផ្ដិតមេដៃ ដើម្បីខ្ចីដៃប្រជាពលរដ្ឋប្រើទៅរត់ច្បាប់ ក៏ព្រោះតែលាបសក្ការៈដល់ខ្លួនខ្លះ និងផ្ដល់ឱ្យទៅសហគមន៍នេសាទ ដើម្បីឲ្យមានថវិកាខ្លះសម្រាប់ចំណាយ ទៅមូលដ្ឋានរបស់ខ្លួន នេះហើយគឺជាការបំភាន់ភ្នែកមហាជននិងប្រជាពលរដ្ឋហើយមិនខ្វាយខ្វល់ ពីការខុសច្បាប់នោះឡើយ។

មាត្រាទី ១២ យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ:
លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ :ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។

ករណីនេះអាចធ្វើបានលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ :

បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទសហគមន៍ដើរផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ចុះកិច្ចព្រមព្រៀងផ្សេងៗដែលពាក់ព័ន្ធ ក្នុងកន្លែងនេសាទសហគមន៍ជាមួយរូវន្តបុគ្គល ឬនីតិបុគ្គលនាៗ ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។

ប្រជាពលរដ្ឋនិងមហាជនលើកឡើងថា បើឱ្យឈ្មួញនេសាទ របៀបនេះ តើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារ ទៅនេសាទកន្លែងណាវិញ បើពួកគាត់ដាក់របាំងកាត់ព្រែក មិនឲ្យត្រីធ្លាក់ចេញមកទន្លេផងនោះ ។

ពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ជាពិសេស លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី និងលោកសេង វិចិត្រ អភិបាលស្រុករលាករលាប្អៀរចាត់មន្ត្រីថ្នាក់ក្រោម ជួយទប់ស្កាត់ផង ព្រោះបទល្មើសទាំងអស់សុទ្ធតែខុសច្បាប់។

ចំណែកលោក ឈឹមឈឿន ដែលជាប្រធានសហព័ន្ធអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានដោយសារមិនមានលេខទូរសព្ទទំនាក់ទំនង ។

ពាក់ព័ន្ធនិងការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើង រងចាំការស្រាយបំភ្លឺ ពីរភាគី និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ។ 077896869/0962828881 សូមអរគុណ

Previous Post Next Post