គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជាការពិតឬយ៉ាងណា ? មនុស្ស​ជា​ច្រើន​បាន​ដួល​សន្លប់​នៅ AEON Mall ដោយសារ​ការ​តម្រង់​ជួរ​គ្នា​ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​របស់​ជប៉ុន​នៅ AEON Mall"

ភ្នំពេញ ÷យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Toshiba បានបើកហាងដំបូងរបស់ខ្លួននៅ AEON Mall ហើយបានសម្ពោធស៊េរីម៉ាស៊ីនត្រជាក់ខ្នាតតូចដែលពេញនិយមខ្លាំងនៅក្នុងប្រទេសជប៉ុន ពេលនេះមានការបញ្ចុះតម្លៃ 50% ត្រឹមតែ 24$/1 ប៉ុណ្ណោះ ដូច្នេះហើយមនុស្សជាច្រើនបានតម្រង់ជួរដើម្បីទិញម៉ាស៊ីនត្រជាក់ខ្នាតតូចនេះ ហើយមនុស្សជាច្រើនបានដួលសន្លប់ដោយសារតែមិនអាចដកដង្ហើមបានព្រោះតែមនុស្សជាច្រើនកុះករ សម្រុកចូលទិញ ។

តើអ្វីដែលក្រុមហ៊ុនToshiba បានចុះផ្សាយ ពាណិជ្ជកម្មនៅលើបណ្ដាញសង្គមជាសាធារណៈ ថាមានប្រជាពលរដ្ឋចូលទិញផលិតផលរបស់ខ្លួន ច្រើនកុះកររហូតដល់មានអ្នកដួលសន្លប់ជាច្រើនអ្នក  ពិតឬយ៉ាងណា ? ឬក៏គ្រាន់តែជាការបំផុសបំផុល ដើម្បីឲ្យលក់ដាច់ផលិតផលរបស់ខ្លួន ? បើមិនមែនជាការពិតនោះទេ  នៅក្នុងទិដ្ឋភាពដែលក្រុមហ៊ុនបាបផុសជាសាធារណៈ និយាយបានថាជាការបំពុលសង្គម ជាកាបោសប្រាស់ដើម្បីតែផលប្រយោជន៍របស់ខ្លួន។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ស្នើសុំ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភាគីក្រុមហ៊ុនជួយធ្វើការបំភ្លឺ ថាជាការពិតឬមួយយ៉ាងណា ដើម្បីនិងបានអស់ចម្ងល់ ។

រាល់ការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីរភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕សូមអរគុណ !(សម្រួលអត្ថបទដោយយ៉ែមុន្នី )

Previous Post Next Post