គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឡានBMWបើកបរដោយនារីស្រស់ស្អាតម្នាក់ដែលគេដឹងថាជាអ្នកលក់ឡេនិងជាមេទុងទីនដ៏ល្បី ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃរាប់សែនដុល្លាររងការខូចខាត ខ្ទេចខ្ទី

រថយន្ដសេរីទំនើប BMW របស់នារីអ្នកលក់ឡេនិងជាមេតុងទីនដ៏ល្បីមួយរូប ដែលមហាជនបានស្គាល់ គឺអ្នកនាង ម៉ូលីកា បានបើករថយន្តសេរីទំនើបរបស់ខ្លួន ក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុប ទៅបុកគ្នាពេញទំហឹង ខ្ទេចឡាន ដូចខ្ទឹមលីង នៅយប់ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅខណ្ឌ ទួលគោក ស្ដុប ទេពផន

នពេលកើតហេតុប្រជាពលរដ្ឋក្បែរនោះបានឲ្យដឹងថា គេឃើញរថយន្ដ BMW គ្មានស្លាកលេខជិះលឿនដូចយន្ដហោះចម្បាំងបើកបរដោយនារីម្នាក់ ដែលមហាជននិងអ្នកលេងបណ្តាញសង្គមបានស្គាល់ថា គឺជានារីអ្នកលក់ឡេនិងជាមេតុងទីនដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា គឺអ្នកនាងម៉ូលីកា បានបើករថយន្តសេរីទំនើបរបស់ខ្លួនទាំងបំពានភ្លើងស្តុប ទៅបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្ដសាមញ្ញហាយលែនដឺពាក់ស្លាកលេខ ភ្នំពេញ 2AJ 1503
ខ្ទេចដូចខ្ទឹមចញ្រ្ចាំ លាន់លឺដូចរន្ទះ ផ្អើលប្រហោងពោះអស់អ្នកដំណើ ហ្នឹងអ្នកលក់មីឆាក្បែរនោះទៀត

ហេតុការណ៍នេះដែលមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ

ក្រោយកើតហេតុ នារីអ្នកបើករថយន្ដសេរីទំនើបរូបនេះក៏បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ដោយបន្សល់ទុកត្រឹមរថយន្ដសេរីទំនើប BMW ដែលគ្មានផ្លាកលេខ ឲ្យនៅកំព្រាឯកការប៉ុណ្ណោះ ហើយសម្ថតិកិច្ចក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីវាស់វែង និងធ្វើការបន្ដតាមនិតិវិធីច្បាប់ផងដែរ។

Previous Post Next Post