គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តបែនដឹកដីបើកបុកក្មេងប្រុសម្នាក់ដែលជាសិស្សសាលាអាយុ១៤ឆ្នាំនៅចំណុចផ្លូវបំបែកជាបួន"

ភ្នំពេញ-ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ជិះម៉ូតូត្រលប់មកពីចូលរួមកម្មពិធីរៀបការបងប្អូនត្រូវរថយន្តបែនដឹកដីបុកកិនស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើង។កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្លូវបំបែក១០៤កែងនិងផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សពក្មេងប្រុសរងគ្រោះខាងលើនេះមានឈ្មោះ ឯក គីមឡាយ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ រស់នៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ពូក សំនាង មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិត្រពាំងឈូកឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ក្រហមពាក់ស្លាកលេខកណ្តាល1AP-6178 ចេញពីផ្ទះនៅស្រុកកណ្តាលស្ទឹង មកចូលរួមកម្មពិធីរៀបការបងប្អូន ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង៣ ក្នងទិសដៅ ពីត្បូង ទៅជើង ខណ:មកដល់ចំនុចផ្លូវបំបែកជា៤ ក៏មានរថយន្តបែនដឹកដីពណ៌ស មួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ3A-3673  បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិចតាមបណ្តោយផ្លូវ១០៤ បានជ្រុលចង្កូតទៅបុកក្មេងប្រុសដែលកំពុងតែជិះម៉ូតូខាងលើបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបរត្រូវបានឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលគងណយ សហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកទីតាំងកើតហេតុខាងលើ ដើម្បីធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួមជាមួយម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿងទៅកាន់តុលាការ ចំណែកសពក្មេងប្រុសរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post