គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នេះឬជីវិត!អាប្ដីចោលម្សៀត មកពីធ្វើការផឹកស្រាស្រវឹង ខឹងជាមួយនឹងប្រពន្ធដែលធ្វើម្ហូបយឺត ក៏យកខ្សែក្រវាត់វាយប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល និងប៉ោងភ្នែកម្ខាង នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះនេះ មានឈ្មោះ យឹម យ៉ោម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរសន្តិសុខយាមតាមរោងចក្រ សា្នក់នៅភូមិកើតហេតុនេះ មានស្រុកកំណើតនៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពងត្រាច ខេត្តកំពត។ ចំណែកប្ដីនាបឈ្មោះ កូវ សារិន អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុនេះ មានស្រុកកំណើតនៅខេត្តព្រៃវែង។


នៅពេលកើតហេតុ ដោយសារប្ដីរបស់គាត់ចេញពីធ្វើការសំណង់មកដល់បន្ទប់ជួលវិញ ក៏ទិញស្រាយកមកផឹក លុះពេលផឹកស្រវឹងស្រឿងៗក៏បានថាអោយគាត់ធ្វើម្ហូបយឺត ក្របានហូបពេក បន្ទាប់មកក៏ជជែកគ្នាតឹងសរសៃ.ករហូតរាលដាលធ្លាក់ដល់រឿងលុយ។គ្រានោះប្ដីរបស់គាត់បានសួរនាំរឿងលុយកាក់អស់ទៅណា ទើបតែបើកមកថ្មីៗសោះ ប្រពន្ធក៏បានឆ្លើយវិញថា ខ្ញុំយកទៅបង់ថ្លៃបន្ទប់ជួលអស់ ហើយស្រាប់តែពេលនោះ ប្ដីខឹងខ្លាំងក៏បានយកខ្សែក្រវាត់ពីរផ្គុំគ្នា រួចវា.យទៅលើក្បាលប្រពន្ធ បណ្ដាលឲ្យបែកក្បាលហូរឈា.ម និងប៉ោងភ្នែកម្ខាង រហូតដល់សន្លប់ស្ដូកស្ដឹងតែម្តង ហើយក៏ត្រូវបានប្រជាពលរដ្ឋនៅផ្ទះជួលជិតខាង ឃើញដូច្នេះបាននាំគ្នាទាក់ទងប្ដឹងទៅសមត្ថកិច្ច

មូលដ្ឋាន លុះបន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ ហើយក៏បានឃាត់ខ្លួនប្ដីរូបនោះយកទៅសួរនាំនៅប៉ុស្តិ៍ ចំណែកប្រពន្ធវិញត្រូវបានខាងសង្គ្រោះ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ។ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសួរនាំទៅខាងជនរងគ្រោះនៅឯមន្ទីរពេទ្យព្រះកុសមៈ ជនរងគ្រោះបានឆ្លើយថា ប្ដឹង បុរសជាប្តី ទៅដាក់ពន្ធនាគារ បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនប្ដីចិត្តខ្លាំងរូបនេះទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕

Previous Post Next Post