គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រន្ធត់ណាស់បើកលុយបានផ្ញើឱ្យប្រពន្ធ ត្រូវឡានកាងឈើបុកស្លាប់

មណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់គ្រាដែលពួកគេជិះម៉ូតូឌុបគ្នាយកលុយដែលទើបបើកបានវេរទៅឲ្យប្រពន្ធ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ តុលា ម្សិលមិញ នៅចំណុចលើស្ពានអូរឆ្វាក តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១០១.១០២ សិ្ថតក្នុងភូមិពូហ្យាម​ឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី ។

ផ្អែកតាមនគរបាលមូលដ្ឋានថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះទី១-ស្រី ជីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ទី២- ឈ្មោះ ជុំ ភារម្យ​ ភេទប្រុស​អាយុ២១ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិ ស្រុកជាមួយគ្នារ បួសធ្ងន់។ អ្នកទាំងពីរជាបុគ្គលិកបម្រើការនៅណូវ៉ារីសត ។

ប្រភពថា ពេលពួកគេបើកម៉ូតូមកដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តម៉ាកRX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង2B8686 បេីកបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិទី០៨ ឃុំអូរយេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ឈ្មោះនេះដែលគេស្គាល់ថា ជាភ្នាក់ងារ នៃបណ្ដាញឧក្រិដ្ឋកម្មព្រៃឈើ ហើយអំឡុងនោះគេបានបើករថយន្តដើម្បីមើលផ្លូវ ក្រែងមាន សមត្ថកិច្ច ក្នុងគម្រោងឆ្មក់នាំឈើចេញពីស្រុកកោះញែក ទំនងជាក្នុងស្ថានភាពស្រវឹងក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្ដង ៕

Previous Post Next Post