គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខជនសង្ស័យ១០អ្នកក្នុងករណីសំណុំរឿងប្រើប្រាស់អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស២ករណីផ្សេងគ្នា"

ភ្នំពេញ៖ ក្រុមជនសង្ស័យវាយប្លន់,ទទួលផលចោរកម្ម និងអំពើហឹង្សាដោយចេតនាចំនួន១០នាក់ក្នុង២ករណី ផ្សេងគ្នា ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានចាប់ កោសក់ហើយ បង្ហាញមុខ ជាសាធារណះកាលពីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ ២០២២ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា  ជនសង្ស័យ ១០នាក់ មាន២ករណី ផ្សេងគ្នា ដែលក្នុងនោះ ករណីទី១លួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តហឹង្សា (ព្រួតគ្នាយកដាវកាំបិតកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ)និងទទួលផលចោរកម្មចំនួន៧នាក់    និងករណីទី២ អំពើហឹង្សា ដោយចេតនា មានស្ថានទង្ងន់ទោស(ដោយជិះម៉ូតូបំបុកជនរងគ្រោះរួចនាំគ្នាយកមួកសុវត្តិភាព ដៃ ជើងព្រួតគ្នាវាយទៅលើជនរងគ្រោះ)ចំនួន ៣នាក់។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា. ជនសង្ស័យ វាយប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពី វេលាម៉ោងប្រមាណ១២យប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ខែ តុលា ឆ្នាំ ២០២២បន្ទាប់ពីជនសង្ស័យ រួមទាំងបក្សពួក ទាំងអស់៩នាក់បាននាំគ្នា ធ្វើសកម្មភាពលួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តហឹង្សា (ព្រួតគ្នាយកដាវកាំបិតកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ)កាលពីវេលាម៉ោងប្រមាណ៤និង៤០នាទីទៀបភ្លឺថ្ងៃទី២៨ខែ តុលា ឆ្នាំ ២០២២នៅចំណុច មុខឃ្លាំងលក់ភេសជ្ជះគ្រប់មុខ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិគោកខ្សាច់សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ ក្នុងសកម្មភាព ជនសង្ស័យ បានប្លន់យកម៉ូតូម៉ាក ហុងដា សេរី២០១៩ មួយគ្រឿងពាក់ស្លាក់លេខកំពង់ស្ពឺ ១០.៦៦១១បានសម្រេច និងកាប់នឹងកាំបិតប៉័តោងបណ្តាលអោយជនរងគ្រោះដេរចំនួន៨ថ្នេរ។

ជនសង្ស័យ បានសារភាពកន្លងមក ខ្លួនបានធ្វើសកម្មភាពប្លន់បានចំនួន ៤លើក យកម៉ូតូបានចំនួន ៤គ្រឿង ជនសង្ស័យដែលវាយប្លន់រូបនោះ១.ឈ្មោះសួន មុន្នីវឌ្ឍនាភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកដឹកជញ្ជូន ទំនិញ,២.ជា បូណាធីស័ក្កភេទប្រុសអាយុ១៨ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ,៣.សុខ សុភី ភេទប្រុសអាយុ១៨ឆ្នាំ ,៤. សែតរ៉ាវី ភេទប្រុសអាយុ១៨ឆ្នាំ ,៥.រ៉េត ការិទ្ធ ភេទប្រុសអាយុ ១៨ឆ្នាំ , ៦.ញាន សុថានភេទប្រុសអាយុ ១៨ឆ្នាំ និង៧.ឈ្មោះ ភូ សុខហេង ភេទប្រុសអាយុ ៣១ឆ្នាំ ជាជាងជួលជុលម៉ូតូ។

ដោយឡែក ករណី ទី២ អំពើហឹង្សា ដោយចេតនា មានស្ថានទង្ងន់ទោស(ដោយជិះម៉ូតូបំបុកជនរងគ្រោះរួចនាំគ្នាយកមួកសុវត្តិភាព ដៃ ជើងព្រួតគ្នាវាយទៅលើជនរងគ្រោះ) ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ ឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ខែតុលា ឆ្នាំ ២០២២នៅចំណុច បុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ បន្តាប់ពី ធ្វើសកម្មភាពប្រើហឹង្សា កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ ២០២២នៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ។

ជនសង្ស័យ រូបនោះ ឈ្មោះឌឹម វិត្ថារ៉ះ ភេទប្រុសអាយុ១៨ឆ្នាំ , ២.ឈ្មោះសាន សុវិសាល ភេទប្រុសអាយុ១៨ឆ្នាំនិង ៣.ឈ្មោះប្រុស ពុទ្ធិណា អាយុ១៨ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់ក្នុង២ករណីខាងលើ ត្រូវបានគរបាលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិច្បាប់៕

Previous Post Next Post