គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ស្រុកខ្សាច់កណ្តាល ៖ នារសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ពិធីបិទវគ្គបំពាក់បំប៉នអប់រំនយោបាយដល់មន្ត្រីគណបក្សឃុំ-សង្កាត់ ក្នុងស្រុកខ្សាច់កណ្តាល ស្ថិតនៅ ទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ”។

ឯកឧត្ដម គង់ សោភ័ណ្ឌបានបញ្ជាក់ថា ”ការខិតខំសិក្សារៀនសូត្រ ត្រងត្រាប់ ស្តាប់កត់ត្រា នាពេលនេះ ជាការស្វែង យល់កាន់តែច្បាស់អំពីសច្ចភាពប្រវត្តិសាស្ត្ររបស់គណបក្ស និងដំណើរវិវត្តន៍ប្រែប្រួលពីដំណាក់កាលមួយមកកាន់ដំណាក់កាលមួយឈានមកដល់ដំណាក់កាលពោរពេញដោយផ្លែផ្កានៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលផ្តើមចេញពីចំណុចគន្លឹះនៃ “គោលនយោបាយឈ្នះ-ឈ្នះ” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

«ចំពោះចំណេះដឹងដែលទទួលបាននៅក្នុងវគ្គអប់រំនយោបាយនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងភាពជាអ្នកដឹកនាំ និងក្រើនរឭក ដាស់តឿនដល់មន្រ្តីរបស់គណបក្សទាំងអស់ត្រូវចងចាំជានិច្ច អំពីកាតព្វកិច្ចរបស់ខ្លួន ក្នុងបេសកកម្មចូលរួមដើម្បីសម្រេចនូវបុព្វហេតុដ៏ឧត្តុង្គឧត្តម ជូនគណបក្ស រដ្ឋ និងប្រជាជនកម្ពុជាទាំងមូល»។

ខ្ញុំសូមកោតសរសើរ គ្រូគ្រប់គ្រងវគ្គ គ្រូឧទ្ទេសដែលបានបង្ហាត់បង្រៀនដល់សិក្ខាកាមទាំងអស់ និងការខិតខំ យកចិត្តទុកសិក្សារៀនសូត្រ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាប្រកបដោយភាពវិជ្ជមាន សម្រាប់ជាប្រទីប ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឈានទៅដណ្តើមភាពឈ្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តី នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ។

Previous Post Next Post