គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជិះម៉ូតូដើរបង់សំណាញ់ តែអកុសលបើកទៅបុ..កពីក្រោយគូទរថយន្តបណ្តាលឲ្យស្លា..ប់.យ៉ាងអាណោ..ច.អ..ធ័.ម ចោលប្រពន្ធទើបកូនខ្ចីបានមួយខែ"

ភ្នំពេញ ៖ បុរសម្នាក់ហេតុតែជីវភាព ម្យ៉ាងប្រពន្ធកូនខ្ចីទើបបាន១ខែជាង ឆ្លៀតដើររកម្ហូប ដោយជិះម៉ូតូដើរបង់សំណាញ់ ជាអកុសលបើកបុករថយន្តកូរ៉េដឹកអុីវ៉ាន់ពីក្រោយបណ្តាលអោយ ស្លាប់យ៉ាងអាណោចអធ័ម ចោលប្រពន្ធ និងកូនតូចទើបបាន១ខែ រីឯរថយន្តបានបើកគេចខ្លួនទៅបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ កើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខរោងចក្រចំណីសត្វ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ កើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខរោងចក្រចំណីសត្វ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ កំពត 1H-7714 មានថង់ មានសំណាញ់ បើកលឿនតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយ រថយន្តកូរ៉េ ចំណុះ២,៥តោន ដឹកអុីវ៉ាន់ បើកស្របទិស ហើយកំពុងបត់ឆ្វេងត្រឡប់ក្រោយ បណ្តាលឲ្យជនរងគ្រោះរងរបួសបែកលើផ្ទៃមុខ បាក់កស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តវិញ មិនបានឈប់ឡើយ ក្រោយកើតហេតុ បានបន្ថែមល្បឿនបើកឆ្ពោះទៅទិសខាងត្បូងបាត់ស្រមោល បន្សល់ទុកតែដែកកាងក្រោយដាច់ធ្លាក់ ជាមួយសពជនរងគ្រោះ ម៉ូតូរងខូចខាតខ្ទេចមួយកំណាត់ខាងមុខ ។

តាមការរៀបរាប់ពីក្រុមគ្រួសារតាមរយៈទូរស័ព្ទ បានឲ្យដឹងថា ជនរងគ្រោះស្របពេលដែលប្រពន្ធកូនខ្ចី ទើបបាន១ខែ ដើម្បីជីវភាព ឆ្លៀតពេលដើររកត្រី ហើយបន្ទាប់ពីហូបបាយថ្ងៃត្រង់ហើយ ជនរងគ្រោះជិះម៉ូតូដាក់សំណាញ់ ចេញទៅរកបង់ត្រី ស្រាប់តែដល់វេលារសៀល សមត្ថកិច្ចទូរស័ព្ទប្រាប់ថាជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ទៅវិញ ។បច្ចុប្បន្នសពជនរងគ្រោះ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ នឹងធ្វើកំណត់ហេតុ ហើយទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post