សៀមរាប÷នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះនៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព ដេីម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្សLDP ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ ថ្ងៃទី៥ ខែកញ្ញានេះ ដែលគណបក្សLDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្រម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។
![](http://www.santepheappit.com/wp-content/uploads/2022/09/Picsart_22-09-07_13-46-09-226-1-1024x1024.jpg)
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញ
ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ។
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220907_134252_269-1024x768.jpg)
បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដីនិង ប្រជាជនដែលត្រូវចាកចេញ។
ក្នុងនោះបងប្អូនដែលបានចេញពីជំរុំ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល កត្តាសំខាន់ លើការធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងរយៈពេល៥ថ្ងៃមកនេះ រកឃើញមានវិជ្ជមាន ០២នាក់ផងដែរ៕
![](http://www.santepheappit.com/wp-content/uploads/2022/09/Picsart_22-09-07_13-54-56-387-1-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220907_134257_082-1-1024x768.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114624_933-3.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114552_505-3.png)