កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
១).ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត
៣). ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤). ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែកតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត
៥).បញ្ហាផ្សេងៗ
ផ្សព្វផ្សាយប្រកាសលេខ ៤៨០៧ ប្រក ចុះថ្ងៃទី ២៤ សីហា ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ
៦).មតិបូកសរុបបិទកិច្ចប្រជុំ
![](http://www.santepheappit.com/wp-content/uploads/2022/09/Picsart_22-09-08_10-55-40-614-1024x682.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220908_104416.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/Screenshot_2022-09-08-10-43-08-54_948cd9899890cbd5c2798760b2b95377.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114624_933-4.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114552_505-4.png)