គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនសង្ស័យ៤នាក់ ចេញធ្វើសកម្មភាពឆក់យកកាបូបលុយ យ៉ាងសកម្ម ដោយត្រឹមតែមួយព្រឹកសោះពួកគេចេញឆក់២ដង តែភ្លាត់ស្នៀត ចេញឆក់លើកទី២ ត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលេីម៉ូតូឃាត់ខ្លួនបានម្នាក់ ចំណែក៣នាក់ទៀតគេចខ្លួនបាត់ នៅភ្នំពេញ


(#ភ្នំពេញ )៖
កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលពលរដ្ឋចាប់បាន
-មានឈ្មោះ ហុិន រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ចំណែកជនរងគ្រោះដែលក្រុមជនសង្ស័យឆក់លើកទី១ឈ្មោះសៀន វិន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាត់បង់លុយអស់ ជាង៤០មុឺនរៀល ។ រីឯជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យឆក់លើកទី២ មិនស្គាល់ឈ្មោះ ព្រោះក្នុងកាបូបមានលុយតែ៧ពាន់រៀល ហើយពេលជនសង្ស័យឆក់បានហើយក៏បោះចោលត្រូវបានជនរងគ្រោះរើសយកវិញហើយបន្តដំណើរទៅបាត់ទៅ មិនរង់ចាំដាក់ពាក្យបណ្តឹងឡើយ ។

មុនកើតហេតុ ជនសង្ស័យមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ត្រីរងគ្រោះទី១ដែលកំពុងជិះឡំប្រឺតាពីត្បូងទៅជើង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពេលឆក់បានសម្រេចហើយ ក្រុមជនសង្ស័យបានជិះម៉ូតូបត់ត្រឡប់ក្រោយ តាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូងនៅផ្លូវម្ខាងទៀត ទៅឆក់យកកាបូបលុយជាលើកទី២នៅមុខខ្លោងទ្វារវត្តអង្គ

ត្រកៀត ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូលបានសម្រេចហើយ តែក្នុងកាបូបមានលុយតែ៧ពាន់រៀលទើបជនសង្ស័យបោះកាបូបចោល ជនរងគ្រោះរើសយកបានវិញរួចបន្តដំណើរទៅបាត់ទៅ។ ពលរដ្ឋឃើញហេតុការណ៍បែបនេះក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ធ្លាក់អ្នកជិះក្រោយម្នាក់ ហើយព្យាយាមរត់គេចឆ្លងផ្លូវចូលមកខាងភូមិក្រាំងដូនទៃវិញ ពលរដ្ឋដេញចាប់បាន ស្វាគមន៍្នម្នាក់មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ច។

Previous Post Next Post