គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

??មេបញ្ជាការ វរសេនាតូចថ្មើជើងលេខ៥៣៣ បានដឹកនាំកងកម្លាំង អញ្ជើញចុះសុខទុក្ខ យោធិនជួបការខ្វះខាត មានជម្ងឺដើរមិនរួចយូរឆ្នាំ សម្រាកព្យាបាលនៅផ្ទះជាប់មាត់អូរ.

(ខេត្តបាត់ដំបង​) ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ ដឹកកម្លាំងចំនួន ០៨នាក់ អញ្ជើញចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក យុន រិន យុទ្ធជន កងអនុសេនាធំទី៣ អាយុ៥៥ឆ្នាំ មានជម្ងឺ ឈឺហើមសរសៃរ ដើរមិនរួច​យូរឆ្នាំ កំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះជាប់មាត់អូរ សិ្ថតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។​ក្នុងឱកាសនោះ មេបញ្ជាការ ជំនួសមុខអោយ នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ បាននាំយកអង្ករ ០២ការ៉ុង,ត្រីខ ២យួរ និងថវិកាចំនួន ៥០០០០០៛(ប្រាំសែនរៀល)​សម្រាប់ជួយដោះស្រាយជីវភាពប្រចាំ​ថ្ងៃក្នុងគ្រាកំពុងជួបការខ្វះខាត។

ជាចុងក្រោយ​លោកព្រិន្ទបាលឯក យុន រិន ព្រមទាំង​ក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរ​របស់លោកមេបញ្ជាការ រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ តែងតែគិតគួរយកចិត្តដាក់យោធិនជួបការលំបាកខ្វះខាត​ដូចជារូបលោក។​លោកព្រិន្ទបាលឯក យុន រិន បានលើកដៃបួងសួងដល់ទេវតា វត្ថុសិក្ក័សិទ្ធិ សូមប្រទានពរជូនដល់លោកមេបញ្ជាការ ម៉ែន មូលី នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ សូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្ដី​ចម្រើន និងពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។កែសម្រួលអត្ថបទដោយលោក រិន សុវណ្ណចាងហ្វាង.គេហទំព័រនិងកាសែតសន្តិភាពពិត លេខទំនាក់ទំនងផ្ដល់ព័ត៌មាននិងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរស័ព្ទ.077896869/0962828881 សូមអរគុណ.!

Previous Post Next Post