គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

??សូមជូនដំណឹងសម្ដេចតេជោ នាយករដ្ឋមន្ត្រី សំណើសុំអនុញ្ញាតលុបឈ្មោះលោកវរសេនីយ៍ត្រីសានប៊ុនធឿន អត្តលេខ ១៧០២៤៥ និង លោកអនុសេនីយ៍ឯង ហ៊ត ប៊ូ អត្តលេខ ១៦៦០៧៨ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន

?️សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព

ភ្នំពេញ-សម្តេចតេជោ ហ៊ុន សែន បានប្រកាសអស់ការអប់រំចំពោះសាន ប៊ុនធឿន និងដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង សម្តេចបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព។

សំណេរសម្តេចតេជោ ហ៊ុន សែន មាមខ្លឹមសារថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។

សម្តេចបញ្ជាក់ថា “ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូនខ្ញុំ និងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក” ។

សម្តេចបន្តថា សម្តេចធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះ កែមិនឡើងឡើយ។

Previous Post Next Post