ប៉ុន្មានថ្ងៃមុននៅស្រុកត្រាំកក់ ឃុំអូរសារាយ ឃុំត្រពាំងធំខាងត្បូង ឃុំត្រពាំងក្រញូង រឿងឃុបឃិតចែកលុយគ្នាក្នុងគម្រោងដេញថ្លៃមូលនិធិឃុំ សង្កាត់ក្នុងខេត្តតាកែវ
ខេត្តតាកែវ ៖ ដូចជាកើតមានករណីដដែលៗក្នុងខេត្តតាកែវ ដែលក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ខ្សឹបខ្សៀងគ្នារវាងក្រុមហ៊ុនដែលចង់បានគម្រោងនិងក្រុមហ៊ុនផ្សេងៗដែលទៅចូលរួមជាមួយ ថ្នូនិងលុយថ្លៃទឹកតែដើម្បីកុំឲ្យដាក់ស្រោមសំបុត្រដេញថ្លៃក្នុងហិប។
មានការរៀបចំដាក់និងបើកសំណើរដេញថ្លៃរកអ្នកម៉ៅការសាងសងហេដ្ឋារចនាសម្ព័ន្ធ២គម្រោងនៅសាលាឃុំត្រពាំងក្រញូង ឃុំអូរសារាយ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងនោះឮថា មានក្រុមហ៊ុនដើរហែរហម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំងក្នុងខេត្តនិងក្រៅខេត្ត ត្រូវបានមើលឃើញសើមមាត់សើម ក ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំនេះផងដែរ។
មិនមានអ្វីប្លែកនោះទេ សម្រាប់ការទៅចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមានអ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែលចង់បានគម្រោងសាងសង់ចាំចាច់ណាស់ត្រូវដើរចរចារជាសាច់ប្រាក់ទំហំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម មិនចឹងប្រាកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ពេញហិបក្នុងសាលាឃុំមិនខាន។
មិនខុសនោះទេ គម្រោងដេញថ្លៃនៅសាលាឃុំអូរសារាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមាន២គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃតែ៤ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយគម្រោមៗ ខណៈក្រុមហ៊ុនរាប់សិបទៀតនៅអើតខាងក្រៅអាគារសាលាឃុំ។
ក្នុងនោះក្រុមហ៊ុនដេញបាននៅឃុំអូរសារាយ ឃុំត្រពាំងក្រញូង គឺឈ្មោះ គឹម ពទ្ធា (ហៅ ធា)ដែលអ្នកដេញថ្លៃបាន។
ក្រោយបញ្ចប់ការដេញថ្លៃ ក្រុមហ៊ុនជាច្រើនបានមករង់ចាំកកកុញផ្អើលពលរដ្ឋ ផ្លូវទៅសាលាស្រុកកោះអណ្តែត ដែលមានចម្ងាយ៥ទៅ៦គីឡូម៉ែត្រពីសាលាឃុំអង្គប្រាសាទ ដែលជាទីតាំងដេញថ្លៃគម្រោង។
ក្រោយដឹងថាបែកការណ៍ដល់អ្នកសារព័ត៌មានចាំថតរូបភាព អ្នកគ្រប់គ្រងលុយកាក់សម្រាប់ក្រុមហ៊ុនបេីល
លេងយ៉ាងៗនឹង ចឹងតើបានជាផ្លូវមូលនិធិឃុំ សង្កាត់ភាគច្រើនធ្វើមិនដែលជាប់សម្រាប់ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះនៅខេត្តតាកែវ។
មហាជនសុំធ្វើការសំណូមដល់ក្រុមលទ្ធកម្មឃុំ សង្កាត់ ជំនាញពាក់ព័ន្ធ ពិសេស លោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិនិយោគខេត្តតាកែវពិនិត្យមើលករណីក្រុមហ៊ុនឃុបឃឹតគ្នាយកលុយជាតិចែកគ្នានេះផង មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ហោប៉ៅក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃ គឺមិនមានគុណភាពតាមស្តង់ដានោះទេ។កែសម្រួលអត្ថបទដោយ រិន សុវណ្ណចាងហ្វាងគេហទំព័រនិងកាសែតសន្តិភាពពិត លេខទំនាក់ទំនងផ្ដល់ព័ត៌មាននិងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរស័ព្ទ: 077896869/0962828881