គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

??មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ អញ្ជើញចូលរួមកម្មពិធីបុណ្យសពប្រជាពលរដ្ឋជួបការខ្វះខាត នៅវត្តសត្តគីរី.


(បាត់ដំបង) នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំកម្លាំង ០៧នាក់ អញ្ជើញចូលរួមកម្មពិធីបុណ្យសពប្រជាពលរដ្ឋឈ្មោះ កុយ សុខជា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កម្មករកាត់ស្ពៃ ស្នាក់នៅភូមិ បួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង ១៩ៈ៤០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។សពត្រូវបានក្រុមគ្រួសារយកមក តំកល់ធ្វើបុណ្យនៅវត្តសត្តគីរី (ហៅវត្តភ្នំប្រាំពីរ)។ក្នុងឱកាសនោះដែរលោកមេបញ្ជាការ ជំនួសមុខអោយ នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ បានសម្តែងការរួមសោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងបាននាំយកនូវ អង្ករ ០២ការ៉ុង,ទឹកសុទ្ធ ១០យួរ និងថវិកាចំនួន ២០០០០០៛(ពីរសែនរៀល)។

ជាចុងក្រោយ បងស្រី នៀង វឿន ត្រូវជាប្រពន្ធនៃសព លោក កុយ សុខជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះលោកមេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ ដែរអញ្ជើញចូលរួម និងបានចូលបច្ច័យ កម្មវិធីបុណ្យសព ក្នុងគ្រាដែរគាត់កំពុងជួបទុក្ខលំបាក និងការខ្វះខាត សម្រាប់ធ្វើបុណ្យសពផងនោះ៕កែសម្រួលអត្ថបទដោយលោក រិន សុវណ្ណចាងហ្វាងគេហទំព័រនិង-កាសែតសន្តិភាពពិត ទំនាក់ទំនងដ៏ព័ត៌មាននិងផ្សាយពាណិជ្ជកម្មតាមរយៈលេខ 077896869/0962828881 សូមអរគុណ.???

Previous Post Next Post