បន្ទាយមានជ័យ អាជ្ញាធរកម្ពុជានឹងអាជ្ញាធរថៃសម្រេចអោយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ដោយយោងតាមកិច្ចប្រជុំទ្វេភាគីកាលពីកន្លងទៅ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្តជាប់ជាយដែនកម្ពុជា.ថៃបានប្រជុំពិភាក្សាទ្វេភាគីសម្រេចអោយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញត្រូវអោយចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដោយបិតទីតាំងទទួលពលករមានច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក និងច្រកក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅនិងជាក្រុមការងារទទួលពលករខ្មែរបានប្រាប់ថា៖នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នៅច្រកអូរជាន់ស្រុកអូរជ្រៅ ក្រុមការងារបានទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃមានចំនួន៤៣នាក់ស្រី២១នាក់ កុមារ៥នាក់ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ.១៩ពីដូសទី២ដល់ទី៣មានចំនួន៤៣នាក់ក្រោយត្រួតពិនិត្យសុខភាពហើយបានអោយទៅស្រុកកំណើត។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ភាគីថៃបានចាប់ពលករខ្មែរដែលខុសច្បាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានរាល់ថ្ងៃមិនតិចជាង២០ទៅ៣០នាក់ដែលជាពលករខុសច្បាប់ភាគីថៃចាប់បញ្ជូនមកអោយកម្លាំងជំនាញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលធ្វើការពិនិត្យសុខភាពហើយដឹកជញ្ជូនបន្តអោយទៅមណ្ឌលសំចត។ក្រោយប្រជុំពិភាក្សាទ្វេភាគីកម្ពុជា.ថៃនៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២កន្លងភាគីកម្ពុជា.ថៃបានសម្រេចអោយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតម្រូវអោយចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ៕
![](http://www.santepheappit.com/wp-content/uploads/2022/08/IMG_20220830_135306_690-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/08/IMG_20220830_135300_782-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/08/IMG_20220830_135228_002-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/08/IMG_20220830_135310_035-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/08/FB_IMG_1658393477858-7.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/08/IMG_20220808_231015_937-5.png)