គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ!!!

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ ។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ការធ្វើរបៀបនេះគឺដើម្បីចៀសវាងកុំឲ្យមាន ការភាន់ច្រឡំផ្សេងៗក្នុងគោលដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ។

ការលើកឡើងបែបនេះរបស់ក្រសួងប្រៃសណីយ៍គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ”យាយ គុំទឹកឆា” បានថ្លែងរិះគន់ជាសាធារណៈដោយចោទក្រុមហ៊ុន smart ថាបានកាត់លុយរបស់គាត់ដោយគ្មានមូលហេតុ ចូលទៅក្នុងសេវាខ្ចីលុយបើទោះបីគាត់មិនបានខ្ចីនោះ ៕

Previous Post Next Post