គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនដៃដល់ឈ្មោះ ដែលបានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ នៅខេត្តកណ្តាល

កណ្តាល ទីបំផុត ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អង្គភាព គេហទំព័រ”សន្តិភាពពិត” ឲ្យដឹងថា, ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។
លោកស្នងការបានបន្តទៀតថា, ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។
ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។

ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ! ជនរងគ្រោះបើកឡានអោយឪ រីឯជនដៃដល់បើកឡានអោយកូន.ឥឡូវជនសង្ស័យកំពុងធ្វើសំណុំរឿងបញ្ជូនទៅតុលាកាកដាក់ទោសតាមផ្លូវច្បាប់។

Previous Post Next Post