“ជម្រាបសួរលោកពូ ខ្ញុំបាទជាសិស្សម្នាក់ រៀននៅ វិទ្យាល័យ ហ៊ុន សែន សេរីភាព ព្រឹកមិញនេះសិស្សានុសិស្សបានបាត់គ្រឿងម៉ូតូ ( ម៉ាញ៉េតូ អស់ជិត ២៥គ្រឿង អាសង់ឌ្រីម ) នៅក្នុងវិទ្យាល័យផ្ទាល់តែម្ដង ក្រោយអគារថ្មី។ ហើយសាលាធ្លាប់មានបាត់ ទូរសព័្ទសិស្ស មួកសុវិត្ថភាពសិស្ស កញ្ចក់ម៉ូតូសិស្ស និង ថ្មីៗនេះគឺបាត់ទៅលើគ្រឿងម៉ូតូ ម៉ាញ៉េតូ។ សូមលោកពូជួយផ្សព្វផ្សាយផង ដើម្បីឲ្យ សិស្សានុសិស្ស និង អាណាព្យាបាលដែរមានកូន ប្អូន បង រៀននៅទីនេះសូមប្រុងប្រយ័ត្ននិងការពាររបស់ទ្រព្យខ្លួន។សូមអរគុណលោកពូបន្ទាប់ពីទទួលបានសារនេះ ខ្ញុំបាទបានធ្វើការសាកសួរលោកនាយករង លោកមានប្រសាសន៍ថា ពិតជាមានករណីបាត់សំភារៈ(ម៉ាញ៉េតូ)សិស្សពិតប្រាកដមែននៅព្រឹកមិញនេះ។ លោកគ្រូក៏ជម្រាបបន្ថែមថា កន្លងមកមានបាត់ទូរស័ព្ទរបស់កូនៗ ដែលធ្វើអោយសាលាខិតខំតាមដាន យកចិត្តទុកដាក់បន្ថែមក្នុងការយាមកាម ហើយការបាត់នេះ សាលាកំពុងតាមដានដើម្បីឃាត់ជនសង្ស័យដែលធ្វើសកម្មភាពលួចរបស់របរសំភារៈ និងទ្រព្យសម្បត្តិរបស់កូនៗក្នុងសាលា និងរឹតបណ្តឹងវិន័យ(មិនមានកាតមិនឲ្យចូល)ដើម្បីរក្សាបាននូវសុវត្ថិភាពជូនកូនៗ៕-កែសម្រួលអត្ថបទដោយចាងហ្វាងការផ្សាយគេហទំព័រនិងកាសែតសន្តិភាពពិត.!