គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភូមិក្បាលកោះ៖មុននេះបន្តិចអធិការរងខណ្ឌឫស្សីកែវ​ បាញ់សម្លាប់ខ្លួនឯង នៅលេីផ្ទះរបស់ខ្លួន នៅឃុំកោះឧកញ៉ាតី.

??ខេត្តកណ្តាល ៖ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។

ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

Previous Post Next Post