គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ខេត្តបាត់ដំបង នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង័្សយចំ​នួ​ន​០២នាក់ក្នុងករណីគ្រឿងញៀន

-កាលពីថ្ងៃ​ ព្រហស្បតិ៍​ ១៥រោច​ខែ​អាសាឍ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.​២៥​៦៦​ត្រូវនឹងថ្ងៃទី២៨​ខែ​កក្កដា​ឆ្នាំ​២០​២​២​វេលាម៉ោង១៣និង៣០នាទី​ នៅ​ចំ​ណុចក្រុមទី០៩ភូមិបឹងទឹម​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេ​នី​យ៍ទោ​ សាត​ ​គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿងញៀន​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបង​ផងនោះ​ លោ​កវរសេនី​យ៍​ ឯក​ ស៊ុន​ សុវណ្ណ​ អធិ​ការនគរបាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ និងកម្លាំ​ងផ្នែកព្រហ្មទ័ណ្ឌ​ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់មួយករណី​ក្នុងបទល្មេីសជាក់​ស្តែង​ ក្នុងនោះបានឃាត់ខ្លួនជនសង័្សយចំនួន​០២នាក់គឺ
១-ឈ្មោះសូ​ សុខា​ ហៅ​ អក​ ភេទប្រុ​សអាយុ​៣​៧ឆ្នាំមានទីលំនៅភូមិបឹងទឹម​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់​ដំបង​។
២-ឈ្មោះ ដុស ភារ៉ា ហៅម៉ាង ភេទ ប្រុឆ្នាំ​៣៦ឆ្នាំរស់​នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់​ដំបង។
-*វត្ថុតាងដកហូត៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកកចំនួន​០៧ថង់ទម្ងន់១១,១១ក្រាម​ទាំងសំបកថង់។
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

នៅពេលនេះជនសង័្សយនិងវត្ថុតាងនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់៕(រូបភាពផែនការងារប្រឆាំងគ្រឿងញៀន

Previous Post Next Post