ស្រុកខ្សាច់កណ្ដាល:ជនសង្ស័យចំនួន ០១នាក់មានឈ្មោះង៉ាន សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)ថ្ងៃទី២២.០៦.២០២២ វេលាម៉ោង១៦:០០នាទី ៕
-លទ្ធផលតេស្តរកមេរោគកូវីដ19 អវិជ្ជមាន( – )
-វត្ថុតាងចាប់យក ៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៦កញ្ចប់, មធ្យមចំនួន០១កញ្ចប់,តូចចំនួន១៥កញ្ចប់ (ទំងន់ ៣.៦៣ក្រាម)
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
-សភាពនៃរឿងហេតុ ៖
នៅមុនពេលកេីតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថាមានការជួញដូរថ្នាំញៀននៅចំណុចកេីតហេតុខាងលេីភ្លាមនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកលួងបានចុះបង្រ្កាបហេីយឃាត់បានឈ្មោះង៉ាន សុភ័ក្រ្ត ភេទប្រុសហេីយដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់(មធ្យម០១កញ្ចប់,តូច១៥កញ្ចប់) បន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាលដេីម្បីបន្តនីតិវិធីតែម្តង ៕
-នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះង៉ាន សុភ័ក្រ្ត ភេទប្រុសបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនគឺពិតជាបានលក់ថ្នាំញៀនប្រាកដមែនចំពោះថ្នាំញៀនគឺខ្លួនបានពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅម្តុំចោមចៅ រាជធានីភ្នំពេញដោយទិញម្តងតំលៃ៣០មុឺនរៀលបានថ្នាំញៀនចំនួន០១កញ្ចប់មធ្យមដេីម្បីយកមករំលែកដាក់កញ្ចប់តូចៗទុកសំរាប់លក់បន្ត ៕
វ/ឯកម៉ែន សុខឃឿន