គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ÷ ថ្មីៗនេះ ឯកឧត្តម ទិត វុទ្ធី អភិបាលរងនៃគណ:អភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិ បតីភាពក្នុងពិធីកិច្ចប្រជុំលេខាធិ ការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ដោយមានតំណាងគណ:បក្សនយោបាយចូលរួមក្នុងកិច្ចប្រជុំនេះមានប្រមាណ ១៥ គណបក្សនយោបាយផ្សេង គ្នា។

ឯកឧត្តម គណៈអធិបតីមាន ប្រសាសន៍ថា÷ មកដល់ថ្ងៃនេះ គណៈកម្មការរៀបចំការបោះ ឆ្នោតខេត្ត និងគណៈកម្មការបោះឆ្នោត ឃុំ សង្កាត់ បាន សម្រេចភារកិច្ចរបស់ខ្លួនតាមការណែនាំរបស់ គ.ជ.ប ចំនួន ៤( បួន) គឺ៖
ទី១-ការចុះបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ និងការចាប់ឆ្នោតកំណត់ លំដាប់លេខរៀងនៅលើសន្លឹកឆ្នោតសម្រាប់ ១៥ គណបក្សនយោ បាយ។

ទី២-ការដាក់ពាក្យភ្នាក់ងារគណ:បក្សនយោបាយ សង្កេត មើលដំណើរការបោះឆ្នោតនៅ តាមការិយាល័យបោះឆ្នោតតាមឃុំ សង្កាត់ ទាំង៨៨ ។

ទី៣-ការស្រង់ស្ថិតិប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ប្រភេទទី២ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះ ឈ្មោះបោះឆ្នោតកន្លងមក ។

ទី៤-ការផ្តល់ប័ណ្ណព័ត៌មានជូនដល់អ្នកបោះឆ្នោតកំពុងដំណើរ ការនៅតាមភូមិនានាទូទាំង ខេត្ត ដោយមានកិច្ចសហការល្អពីអាជ្ញាធរ ឃុំ សង្កាត់ និងមេភូមិ។

លទ្ធផលដែលទទួលបានខាងលើនេះ វាអាស្រ័យដោយ សន្តិ សុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមជាតិយើងទាំងមូល ដែលស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីខិតខំទប់ស្កាត់ រាល់បាតុភាពអសកម្មផ្សេងៗ កុំឱ្យកើតមានឡើង។ នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ មានប្រជាពលរដ្ឋ ដែលមានសិទ្ធិទៅបោះឆ្នោតចំនួន ៣៨,២៨៧ នាក់ ដែលប្រើ អ.ខ ប្រភេទទី១ និងប្រភេទទី២ អស់សុពលភាពនិងឯ.អ ដែលតម្រូវចាំបាច់ឲ្យ គឃ.សប និងកប. ឃស ត្រូវចេញ ឯ.អ បម្រើឲ្យការបោះឆ្នោតចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២២ (រយៈពេល ៣០ថ្ងៃ)។ ដូចនេះខ្ញុំសូមស្នើឱ្យ អង្គប្រជុំធ្វើការពិភា ក្សា និងរិះរកវិធានការនានា ដើម្បីជម្រុញប្រជាពលរដ្ឋទាំងនោះទៅ សុំ ឯ.អ បម្រើឱ្យការបោះឆ្នោតបានគ្រប់ៗគ្នាពី គឃ.សប និង កប.ឃសផងដែរ៕

Previous Post Next Post