គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធី ចែកកញ្ចប់អាហារ បួស ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ទូទាំងខេត្តកំពង់ស្ពឺចំនួន ៣៥៣ គ្រួសារ។

កំពង់ស្ពឺ ÷ ថ្មីនេះ ឯឧ.សាន់សារ៉ន រដ្ឋលេខាក្រសួងពាណិជ្ជកម្ម
ឯឧ.កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ចែកកញ្ចប់អាហារ បួស ខែ រ៉ាម៉ាឌន ជូនសាសនិកឥស្លាម ទូទាំងខេត្តកំពង់ស្ពឺចំនួន ៣៥៣ គ្រួសារ។

ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង ខេត្តមានប្រសាសន៍ថា÷ ក្រោម ម្លប់សន្តិភាព និងដឹកនាំប្រទេស ជាតិដ៏ឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គ្រប់សាសនាអាចរស់រៀនរកស៊ីទទួលទាននិងមានសិទ្ធិគោរពសាសនាដែលខ្លួនពេញចិត្ត។ ហើយពេលថ្មីនេះ ប្រទេសកម្ពុជាបានប្រឈមនឹងការបិទទាំងជើងហោះហើរ ក៏ព្រោះតែ រដ្ឋាភិបាល ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខ ភាពល្អ និងឆ្លង ឬស្លាប់ដោយជម្ងឺកូវីត-19នោះឡើយ ។ ហើយរដ្ឋាភិបាលបានខិតខំទាក់ទងបរទេស ដើម្បីទិញវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ដោយសម្ដេច មិនយកថវិកាពីបងប្អូនឡើយ។

ក្នុងពិធីចែកគម្រោងកញ្ចប់អា ហារស្រាយបួសខែរ៉ាម៉ាឌន ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម មាន ប្រសាសន៍ថា÷ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងរហូតដល់ប្រទេសយើងទាំងមូល បានបើកឲ្យដំណើរការទាំងសេដ្ឋ កិច្ច និងដំណើរជើងហោះហើរទៅ គ្រប់ទិសទីផងដែរ។ ហើយឥឡូវនេះ មិនតម្រូវឱ្យបងប្អូនពាក់ម៉ាសនោះឡើយ ដោយ យោងទៅតាមភូមិសាស្ត្រជាក់ ស្ដែង ហើយវា គឺជាមោទនភាពមួយសម្រាប់កម្ពុជា។

ឯកឧត្តម សូមឲ្យប្រជាពលរដ្ឋឥស្លាមទាំងអស់ ដែលពុំទាន់ បានចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅ កន្លែងដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមសម្រាប់ចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតបងប្អូននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីចែកកញ្ចប់អាហារ បួស ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ទូទាំងខេត្តកំពង់ស្ពឺចំនួន ៣៥៣ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ក ១០គីឡូ- មី ០៥កញ្ចប់ -ទឹកដោះ គោ ២កំប៉ុង និងស្ករស ២គីឡួ៕

Previous Post Next Post