??នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។ ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅបំផុត៕
![](http://www.santepheappit.com/wp-content/uploads/2022/05/Screenshot_2022-05-01-19-25-13-37_948cd9899890cbd5c2798760b2b95377.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/FB_IMG_1651407662141.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/FB_IMG_1651407702056.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/FB_IMG_1651407710205.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/IMG_20220430_143641_990-3-1024x105.png)
![](http://www.santepheappit.com/wp-content/uploads/2022/05/IMG_20220428_184928_447-2.jpg)