គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តមរដ្ឋលេខាធិការ សួន រចនា អនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ.

ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការ អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មការ។

អង្គប្រជុំបានពិភាក្សាលើកម្រងសេវាសាធារណៈ ដែលមានរាយលម្អិតអំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានភាពងាយស្រួលក្នុងការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរមុខងារឱ្យ និងបែងចែកឱ្យដាច់ដោយឡែកពីប្រភេទសេវារដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលឃុំ សង្កាត់។

សេចក្តីព្រាងប្រកាសអន្តរក្រសួងថ្មីនេះ ត្រូវបានក្រសួងមហាផ្ទៃធ្វើការកែសម្រួលតម្លៃសេវា និងបែងចែកប្រភេទសេវាមួយចំនួនឡើងវិញម្តងរួចហើយ ដើម្បីឱ្យមានលក្ខណៈសមស្របទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម៕

Previous Post Next Post