គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម អម សុភា នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ក្រីក្រចំនួន៥០គ្រួសារ នៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង.

កំពង់ឆ្នាំង៖ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលកំពង់ឆ្នាំង រួមដំណើរជាមួយសហការី បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ជនពិការ សរុបចំនួន ៥០គ្រួសារ ដែលមកពីឃុំពន្លៃក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តទៀតថាថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែអាចដោះស្រាយបានមួយគ្រា កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនខិតខំពង្រីកមុខរបរបន្ថែមដូចជាការចិញ្ចឹមសត្វ ដាំបន្លែ ដើម្បីដោះស្រាយជីវភាពប្រសើរឡើង។

ឯកឧត្តមក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានគ្រប់ដូស ដូសទី៣ និងដូសទី៤អោយបានគ្រប់ៗគ្នា ព្រមទាំងអនុវត្តវិធានការ ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួនដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើងជៀសផុតពីជំងឺកូវីដ១៩ ។
ចំពោះអំណោយរបស់រាជរដ្ឋាភិបាលយកមកចែកជូនដល់បងប្អូនទាំង៥០គ្រួសារ ដោយក្នុង០១គ្រួសារទទូលបានអង្ករ ២០ គ.ក មី ១ កេស ត្រីខ១០កំប៉ុង ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ១កញ្ចប់ មុង ១ និងកន្ទេល ១ ៕

Previous Post Next Post