?? ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២–
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ដីពីផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការងារតុបតែងភ្លើងលម្អ តាមរមណីយដ្ឋាន និងសួនច្បារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។