គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវ:នគរបាល ប្រជុំត្រួតពិនិត្យការងារត្រៀមដំណើរការបណ្តុះបណ្តាលវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ .

ដីឥដ្ឋ : នាព្រឹក ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមដំណើរការបណ្តុះបណ្តាលវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ ដោយមានការចូលរួមពីលោកនាយករង នាយការិយាល័យ និងមន្ត្រី។   លោកប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ និងលើកឡើងអំពីរបៀបវារៈ ជូនដល់សមាជិក សមាជិកា ជ្រាបនិងធ្វើការត្រួតពិនិត្យ។    បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍ពីតំណាងការិយាល័យជំនាញនីមួយៗរួចមក លោកប្រធានអង្គប្រជុំបានណែនាំដល់សមាជិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារដែលនៅសល់បន្ថែមទៀត។   ជាចុងក្រោយ លោកប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានចូលរួមប្រជុំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
Previous Post Next Post