គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។

ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម លី សែ អគ្គនាយកគ្រឺះស្ថានអង្គរ ឯកឧត្តម កាវ៉ាហ្គុជិ ម៉ាសាគិ (KAWAGUCHI Masaki)ប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប និងចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត តំណាងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ប្រធានសភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងវិស័យឯកជនពាក់ព័ន្ឋមួយចំនួនទៀត។

ឯកឧត្តមប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុន លើកឡើងថា កាលពីថ្មីៗនេះ នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានចូលជួបប្រជុំកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលជាការបង្ហាញនូវទំនាក់ទំនងល្អបំផុតមួយ នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រទេសជប៉ុនថា បានកំពុងរួមចំណែកដល់ការសម្រេចបាននូវផែនការទីក្រុងឆ្លាតវៃនៅកម្ពុជា។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុងតែជួយខេត្តសៀមរាបលើហេដ្ឋារចនាសម្ព័ន្ឋនិងវិស័យមួយចំនួនដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ឋលូ វិស័យសុខាភិបាល ការអភិរក្សបរិស្ថាន ការបណ្តុះបណ្តាលធនធានមនុស្សនិងផ្នែកវប្បធម៌។ ឯកឧត្តម បន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ ជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត និងខួបទី១០ នៃភាពជាដៃគូយុទ្ឋសាស្ត្ររវាងជប៉ុន និងកម្ពុជា។ ហេតុនេះការចុះហត្ថលេខានាពេលនេះនឹងក្លាយជានិមិត្តសញ្ញាមួយទៀត នៃចំណងមិត្តភាពរវាងជប៉ុននិងកម្ពុជា។

តាមការលើកឡើងរបស់ ឯកឧត្តម លី សែ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ នឹងនាំមកនូវផ្លែផ្កាសម្រាប់ភាគីទាំងពីរក្នុងគោលដៅទេសចរណ៍ឆ្លាតវៃក្នុងខេត្តសៀមរាប ក្នុងនោះប្រតិបត្តិករទេសចរណ៍ នៃវិស័យឯកជន ក៏ជាចលករយ៉ាងសំខាន់ក្នុងការរួមចំណែក ជំរុញឱ្យវិស័យទេសចរណ៍ជាតិងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំកន្លងមក។ ស្របគ្នានោះ គោលដៅយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់ឆ្នាំ២០២១-២០៣៥ ក៏ឈានឆ្ពោះទៅទទួលបានជោគជ័យ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ច បង្កើនការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា៖ ក្រុមហ៊ុន នីផុនកូអ៊ី ជាក្រុមហ៊ុនផ្ដល់ការប្រឹក្សាលើវិស័យសំណង់ដ៏ល្បីល្បាញមួយនៅប្រទេសជប៉ុន ដែលបានអនុវត្តន៍គម្រោងជាង១៦០ប្រទេសរួមទាំងកម្ពុជាផងដែរ។ ជាមួយនោះដែរ បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង បានបង្កើននូវការចំណាយសាធារណៈរបស់ខ្លួន ដោយវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុង ដែលជាគោលដៅ ស្របទៅនឹងផែនការទីក្រុងឆ្លាតវៃ នៃសមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន តាមរយៈការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចាយកា (JICA)។ ជាលទ្ឋផល ចាយកា បានទទួលយកសំណើរ និងបានជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន តាមរយៈការសិក្សាស្រាវជ្រាវអស់រយៈពេលជាង១ឆ្នាំ ហើយក្រុមកាងារក៏បានជួយរៀបចំសេចក្តីព្រាងផែនការចង្អុលផ្លូវ សម្រាប់ជួយសិក្សាផែនទីចង្អុលផ្លូវ ក្នុងការកាត់បន្ថយផលប៉ះពាល់នានាផងដែរ៕

Previous Post Next Post